You are currently viewing អាវុធហត្ថខេត្តរតនគិរី ជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះថ្នាក់ចរាចណ៍

អាវុធហត្ថខេត្តរតនគិរី ជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះថ្នាក់ចរាចណ៍

រតនគិរី៖ នៅវេលាម៉ោង ១៩:៣៥នាទី ថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានជួយសង្គ្រោះប្រជាពលរដ្ឋជួបនៅឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ នៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ បណ្ដាលឱ្យរងរបួសមនុស្សចំនួន ០៣នាក់ ។ ជនរងគ្រោះឈ្មោះ សឹម ចិត្ត ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ, ឈ្មោះ កៀន ចែវ ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ ជនរងគ្រោះទាំងពីរនាក់ខាងលើត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ជួយសង្រ្គោះបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកបរកែវ និងឈ្មោះ វ៉ាត សុខថា ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ (របួសបាក់ភ្លៅខាងឆ្វេង) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យយ៉ាឡាយនៃប្រទេសវៀតណាម ។
ចំណែកជនបង្កបើកបរម៉ូតូរត់គេចខ្លួនបាត់ ។