កណ្តាល៖ នៅវេលាម៉ោង ១៩:២៥ នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីលួច និងទទួលផលចោរកម្ម មួយកើតឡើងនៅចំណុចក្រុមហ៊ុន (7NG) ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល បង្កដោយជនសង្ស័យ០២នាក់៖
១.ឈ្មោះ លី សារ៉ាត់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក រស់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធសែនជ័យ រាជធានីភ្នំពេញ (អ្នកលួច)។
២.ឈ្មោះ វៀង ទ្រីលឹម ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរទិញអេតចាយ រស់នៅភូមិ.ឃុំកើតហេតុ ខាងលើ (អ្នកទទួលផល)។
ក្រោយធ្វើសកម្មភាពរួចបានចំនួន ០៣លើក ត្រូវបានតំណាងក្រុមហ៊ុនប្តឹងរាយការណ៍មកសមត្ថកិច្ច មូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាលឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់តែម្តង។
វត្ថុតាងចាប់យករួមមាន៖ ដែកបន្ទះ ចំនួន៤៤សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យ ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។