You are currently viewing មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យចំនួន ០២នាក់ទៅតុលាការ

មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យចំនួន ០២នាក់ទៅតុលាការ

ព្រះសីហនុ៖ នៅវេលាម៉ោង ១០ ព្រឹកថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨ ការិយាល័យជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រះសីហនុបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុកអាវុធដោយខុសច្បាប់ ដែលឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចឃុំបិតត្រាង ស្រុកព្រៃនប់។
ជនសង្ស័យទាំងពីរនាក់រួមមាន៖
១.ឈ្មោះ យ៉ុន យ៉េន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិភ្នាត ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង។
២.ឈ្មោះ ង៉ាន់ ឈាននី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរអ្នកចាំដី មានទីលំនៅភូមិព្រៃឈើទាល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។
វត្ថុតាងដកហូតរួមមាន អាវុធ AK៤៧ ចំនួន ០១ដើម, គ្រាប់ចំនួន ១៨ គ្រាប់, បង់ចំនួន ០១ និងសម្ភារមួយចំនួន។