You are currently viewing កម្លាំងអាវុធហត្ថ បញ្ជូនជនសង្ស័យចំនួន ០៤នាក់ទៅតុលាការ

កម្លាំងអាវុធហត្ថ បញ្ជូនជនសង្ស័យចំនួន ០៤នាក់ទៅតុលាការ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៤នាក់ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ដែលកម្លាំងបានឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ។
ជនសង្ស័យទាំង ០៤នាក់រួមមាន៖
១.ឈ្មោះ គួន តុលា ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិទួលន្រ្ទា ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ បច្នុប្បន្នរស់នៅសង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ។ ២.ឈ្មោះ សួន ស្មី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតឃុំធ្លកវៀន ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បច្នុប្បន្នរស់នៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ៣.ឈ្មោះ បាន ជឿន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្រុកកំណើតភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង្ស ខេត្តតាកែវ បច្នុប្បន្នរស់នៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ៤.ឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្រុកកំណើតភូមិអូរជ្នៀស្រុកកំពង់ត្រាច ខេត្តកំពត បច្នុប្បន្នរស់នៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ វត្ថុតាងរួមមានម្សៅក្រាមពណ៌សរថ្លាចំនួន ០៩កញ្ចប់, ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន ០៣គ្រឿង រួមទាំងសម្ភារសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។