You are currently viewing ប្រជាពលរដ្ឋទីទាល់ក្រមួយគ្រួសារ ទទួលអំណោយពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថ

ប្រជាពលរដ្ឋទីទាល់ក្រមួយគ្រួសារ ទទួលអំណោយពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថ

រតនគិរី៖ ថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង បានដឹកនាំកម្លាំង អញ្ជើញចុះសួរសុខទុក្ខ និងយកអំណោយមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ០១គ្រួសារ ឈ្មោះ ម៉ែន គឹមយៀន ភេទស្រី អាយុ ៥៥ឆ្នាំ ទីទាល់ក្រគ្មានផ្ទះសម្រាប់រស់នៅ និងមានជំងឺប្រចាំកាយ បច្ចុប្បន្នរូបគាត់ បានសុំផ្ទះក្មួយរស់នៅ ដើម្បីមើលថែរក្សា និងចិញ្ចឹមកូនចំនួន ០៤នាក់ (កូនប្រុសចំនួន ០២ -ស្រី០២នាក់) កំពុងសិក្សា ស្ថិតក្នុងភូមិថ្មី ក្រុងបានលុង ខេត្តរតនគិរី។
អំណោយប្រគល់ជូននាពេលនោះរួមមាន៖ អង្ករចំនួន ០១ការ៉ុង, ទឹកត្រី, ទឹកស៊ីវអ៊ីវ, អំបិល, ខ្ទឹមស និងថវិកាចំនួន ៤០០,០០០រៀលផងដែរ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា ក៏បានជម្រាបទៅកាន់លោកប្រធានភូមិ និងរង ចៅសង្កាត់ថា៖ លោកនិងធ្វើការងារចុះជួយប្រជាពលរដ្ឋបន្តទៀត ស្របទៅតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ មេបញ្ជាការ គឹម រស្មី បានឱ្យមេបញ្ជាការក្រុង និងស្រុកខិតខំយកចិត្តទុកដាក់ និងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ពេលដែលពួកគាត់ជួបបញ្ហា និងកង្វះខាតដោយប្រការណាមួយ។