បាត់ដំបង៖ នៅព្រឹកចន្ទ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង និងសហការី តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បាននាំយកថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៥,៤៥៩,០០០៛ ទៅប្រគល់ជូនគ្រួសារសព លោកវរសេនីយ៍ទោ ហង្ស ទូច នាយរងសេនាធិការ ដែលបានទទួលមរណៈភាព ។