ប៉ៃលិន៖ ថ្ងៃអង្គារ ១២រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិសក័ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តប៉ៃលិន បានធ្វើបទឧទ្ទេសនាម អប់រំចិត្តសាស្រ្ត ត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការ លោកមេបញ្ជាការរង និងនាយ នាយរងកងរាជអាវុធហត្ថ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តប៉ៃលិនជាច្រើនរូបផងដែរ៕