You are currently viewing ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញបើកវគ្គបំប៉នជំនាញ ដល់នាយ នាយរងអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញបើកវគ្គបំប៉នជំនាញ ដល់នាយ នាយរងអាវុធហត្ថ

តាកែវ៖ ព្រឹកថ្ងៃអង្គារ ១២រោច ខែកតិ្តក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញ ដល់នាយ នាយរងអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ។ ពិធីនេះមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខនិងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថផងដែរ។