You are currently viewing ស្ត្រីចំនួន ០២នាក់ ឈឺពោះឆ្លងទន្លេ ត្រូវបានកម្លាំងអាវុធហត្ថជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ

ស្ត្រីចំនួន ០២នាក់ ឈឺពោះឆ្លងទន្លេ ត្រូវបានកម្លាំងអាវុធហត្ថជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ

រតនគិរី៖ ថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ប្រធានមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ បានស្នើសុំកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុក ចុះជួយសង្គ្រោះស្រ្តីចំនួន ០២នាក់ ដែលកំពុងឈឺពោះឆ្លងទន្លេ ដែលត្រូវបញ្ជូនពីស្រុកអូរយ៉ាដាវ មកកាន់មន្ទីរពេទ្យបង្អែកស្រុកបរកែវ។
ស្រ្តីទាំងពីរមានឈ្មោះ លាង ណៃ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអ៊ុនុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ និងឈ្មោះ សល់ ចាន់ថែ ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិច្រាយ មានទីលំនៅបច្ចុប្បន្នភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។