ព្រៃវែង៖ នៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមបញ្ជាផ្ទាល់លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាភ្នំ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបបទល្មើសចែកចាយគ្រឿងញៀន នៅចំណុចភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ យូ ស្រស់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។
២.ឈ្មោះពុត ស៊ីឡុង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរយោធាកងពលតូចដឹកជញ្ជូន លេខ៩៩ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
កម្លាំងបានចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងកំពុង បន្តនីតិវិធី ។
