ព្រះសីហនុ៖ នៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរ បានចុះបង្រ្កាបករណីជំរិតទារប្រាក់នៅចំណុចក្រុម៤២ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនជាតិចិនចំនួន ០៩នាក់ ក្នុងនោះមានជនរងគ្រោះចំនួន ០២នាក់ និងបានដកហូតវត្ថុតាងមានអាវុធ K59 ចំនួន០១ដើម, គ្រាប់ចំនួន ០៤គ្រាប់, បង់ចំនួន ០២, ទូរស័ព្ទចំនួន ០៨គ្រឿង, ខ្នោះដែកចំនួន០១គូរ, ដំបងជ័រ(គ្រលាស់ចេញដែក)ចំនួន ០២ និង សម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី។