You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីកិច្ចបច្ឆាមរណ: នៃសពអនុសេនីយ៍ឯក ទៀន ករុណា

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីកិច្ចបច្ឆាមរណ: នៃសពអនុសេនីយ៍ឯក ទៀន ករុណា

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ គណះប្រតិភូកងរាជអាវុអហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន៍ មេបញ្ជា្កការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

និងឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ជាច្រើនរូបទៀត បាននឹងកំពុងអញ្ជើញចូលរួមបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី ជូនសពលោក អនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីជីវិត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ក្នុងបេសកកម្មបង្ក្រាប ជនឧក្រិដ្ធគ្រឿងញៀន។ បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ បានជួបសំណេះសំណាលនឹងផ្តល់ថវិកាចំនួន៥ ០០០ ០០០៛ (ប្រាំលានរៀល) ជូនដល់គ្រួសារសព។

យើងខ្ងុំទាំងអស់ជានាយ នាយរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ សូមចូលរួម មរណ:ទុក្ខដ៏ក្រៀមក្រំ សោកស្តាយ អាឡោះអាល័យ ជាមួយគ្រួសារសពលោក អនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ស្នាដៃដែល ប្រកបដោយមោទនភាព វិរ:ភាព ឧត្តមគតិ ដែលលោកបានបំពេញភារ:កិច្ចប្រើជាតិ សាសនា ព្រះមហាក្សត្រ អស់មួយជីវិត រហូតដល់តំណាក់កាលចុងក្រោយ យើងខ្ងុំទាំងអស់ជានាយ នាយរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ និងចងចាំអស់មួយជីវិត។ សូមវត្ថុស័ក្តសិទ្ធក្នុងលោក សូមជួយដឹកនាំបញ្ជូនដួងវិញ្ញាណខ័ន្តរបស់លោក ទៀន ករុណា ដល់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាត ឡើយ។

11

222

333

444

777

5666