You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សានុសិស្ស

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សានុសិស្ស

ព្រៃវែង៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុករួមមាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រៃវែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀនដល់សិស្សានុសិស្សចំនួន ០៣សាលាគឺនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន កំពង់ត្របែក, វិទ្យាល័យ ហ៊ុន សែន កំពង់លាវ និងនៅវិទ្យាល័យ ពាមរក៍ ។
ខ្លឹមសារសំខាន់បីក្នុងការផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ទាំងនេះគឺដើម្បីឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យល់ជ្រួតជ្រាប និងចូលរួមទាំងអស់គ្នាដើម្បី សុវត្ថិភាព ភូមិឃុំ ដើម្បីសង្គមគ្មានគ្រឿងញៀន គ្មានក្មេងទំនើង និងចូលរួមគោរពច្បាប់ទាំងអស់គ្នា។