បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំនយោបាយ-ចិត្តសាស្រ្ត ប្រចាំត្រីមាស៤ ឆមាស២ ឆ្នាំ២០១៨ ក្រោមការឧទ្ទេសនាមរបស់លោក ឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ក្នុងពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍សង្ខេប ជូនគណៈអធិបតី និងបានថ្លែងអំណរគុណចំពោះវត្តមាន របស់លោក ឧត្តមសេនីយ៍ឯក ដែលបានអញ្ជើញចុះមកធ្វើបទឧទ្ទេសនាមស្តីពីការងារអប់រំនយោបាយ-ចិត្តសាស្រ្ត ដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ ។