កណ្តាល៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា និងដាក់ចេញនូវទិសដៅការងារខែធ្នូ ឆ្នាំ២០១៨ និងបើកវគ្គបំប៉នជំនាញអាវុធហត្ថត្រីមាសទី៤ ឆ្នាំ២០១៨ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានកមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានងរាជអាវុធហត្ថក្រុង-ស្រុក១១ មេបញ្ជាការកងវរអន្តរាគមន៍ សិក្ខាកាមនិងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។