You are currently viewing ឧត្ដមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទឧទ្ទេសនាម ស្តីពីការងារអប់រំចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤

ឧត្ដមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទឧទ្ទេសនាម ស្តីពីការងារអប់រំចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាម អប់រំ នយោបាយចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះ ខុទ្ទការល័យ សេនាធិការដ្ឋាន និងស្នងការដ្ឋានទាំងប្រាំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។