You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង សហការបង្ក្រាបបទល្មើសព្រៃឈើ

កំពង់ស្ពឺ៖ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង សហការជាមួយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ សង្កាត់រដ្ឋបាលព្រៃឈើថ្ពង និងកម្លាំងនគរបាលស្រុកឱរ៉ាល់ បានចុះប្រតិបត្តិការបង្ក្រាបរោងម៉ាស៊ីនអារឈើខុសច្បាប់ ០១កន្លែង នៅស្រុកថ្ពង ដោយដកហូតបានវត្ថុតាងមាន៖ ម៉ាស៊ីនអារឈើ ០១គ្រឿង, គោយន្តកន្ត្រៃ ០១គ្រឿង, កង់យោង ០១គូ និងឈើដុលមួយចំនួនទៀត កម្លាំងជំនាញបានវាស់វែង និងដឹកជញ្ជូនមកកាន់សង្កាត់រដ្ឋបាលព្រៃឈើថ្ពង ចំណែក ម្ចាស់គេចខ្លួនបាត់។