បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំនយោបាយ-ចិត្តសាស្រ្ត ប្រចាំត្រីមាស៤ ឆមាស២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងឧទ្ទេសនាមដោយលោក ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ។ ក្នុងពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់បទឧទ្ទេសនាមដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជាទុនក្នុងការបង្កើនចំណេះដឹង និងអនុវត្តតួនាទី-ភារកិច្ច ឲ្យបានសមស្របទៅតាមច្បាប់ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ចូលរួមគោរពច្បាប់ចរាចរណ៍ ការចូលរួមកសាងអង្គភាព និងត្រូវធ្វើខ្លួនឲ្យមហាជនស្រឡាញ់ មានជំនឿទុកចិត្តមកលើកងកម្លាំងយើង ផងដែរ ។ ការអប់រំគឺផ្តោតសំខាន់ទៅលើប្រធានបទចំនួន៦គឺ៖ ១-អប់រំឱ្យមានទស្សនជាតិនិយម ២-ប្រវត្តិសាស្រ្តកម្ពុជា ៣-ប្រវត្តិកងរាជអាវុធហត្ថ ប្រពៃណី និងវីរភាពនៃអង្គភាព ៤-អប់រំមនសិកាគោរពច្បាប់ វិន័យ អនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ៥-អប់រំឲ្យមានមនសិការចូលរួមកសាងអង្គភាពរឹងមាំ ៦-អប់រំឲ្យគោរពច្បាប់ចរាចរណ៍។