កោះកុង៖ ថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីធ្វើបទឧទ្ទេសនាមអប់រំនយោបាយចិត្តសាស្រ្តត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរង អាវុធហត្ថ ចំណុះនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។