កណ្តាល៖ ព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងទទួលផែនទំនាក់ទំនងសាធារណៈ ដែលកំពុងសំរាកព្យាបាលជំងឺ (វះកាត់បង្ហូទឹកដក់នៅក្នុងកែងដៃ) នៅគេហដ្ឋាន ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ ក៏បានប្រគល់ថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន បានសម្តែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោក ឧត្តមសេនីយ៍មេបញ្ជាការ និង មហាគ្រួសារកងរាជអាវុធហត្ថទាំងអស់មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។