ព្រះវិហារ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ១០ និង០០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ភិន សុគួន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ រួមទាំងដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន ០៤កញ្ចប់់តូច, ទូរស័ព្ទដៃ ០១គ្រឿង និងប្រាក់រៀលចំនួន ៣,០០០រៀល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី។