ខេត្តព្រះសីហនុ: កង្វះទឹកស្អាតនៅតែជាបញ្ហាចម្បងសំរាប់ប្រជាពលរដ្ឋ ដូចច្នោះហើយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី
មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ នៅតែពង្រឹងដាក់បទបញ្ជារទៅ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការ ចេញធ្វើសកម្មភាពផ្នែកជំនួយមនុស្សធម៌ ដោយដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ នៅក្រុមទី ៣៥,៣៦,៣៧ ភូមិ០៣ សង្កាត់លេខ ០១ ក្រុងព្រះសីហនុ ចំនួន ១៦២គ្រួសារ ប្រៀប្រាស់ទឹកអស់ ០២ឡាន ស្មើ ១៦.០០០លីត្រ។