កណ្តាល៖ នៅវេលាម៉ោង ១៤:៣៥ នាទី ថ្ងៃទី០៦ ខែឆ្នូ ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ដាក់ថ្នាំសណ្តំ) មួយកើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
បង្កដោយជនសង្ស័យឈ្មោះ នៅ សុខនី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពដាក់ថ្នាំសណ្តំក្នុងកាហ្វេឲ្យជនរងគ្រោះផឹកមានឈ្មោះ ស្រីលក្ខ័ ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បណ្តាលឲ្យមានអាការៈខុសពីធម្មតា និយាយមិនរួច រឹងថ្គាម និងមានស្មារតីមិនប្រក្រតី ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ក្រោយពេលធ្វើសកម្មភាពរួច ត្រូវបានក្រុមគ្រួសារជនរងគ្រោះរាយការណ៍មកសមត្ថកិច្ច មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល នាំខ្លួនជនសង្ស័យមកសាកសួរនៅអង្គភាពតែម្តង នៅវេលាល្ងាចថ្ងៃដដែល។ មូលហេតុៈ នៅមុនពេលកើតហេតុជនសង្ស័យបានស្គាល់គ្នាតាមហ្វេសប៊ុក ឆាតរកគ្នា រឿងរកស៊ីទើបឈានដល់កាណាត់ជួបគ្នា ហើយត្រូវជនសង្ស័យដាក់ថ្នាំសណ្តំតែម្តង។
សម្ភារៈដកហូតរួមមាន៖
-រថយន្ត ០១គ្រឿង។
-ទូរស័ព្ទ ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ ជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។