You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ តាមដីការបង្គាប់ឱ្យចាប់ខ្លួន

ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ តាមដីការបង្គាប់ឱ្យចាប់ខ្លួន

ព្រៃវែង៖ ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងការិយាល័យជំនាញបទល្មើសព្រហ្មទណ្ឌ និងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក ដឹកនាំដោយលោក វរសេនីយ៍ឯក គឹម ផានី មេបញ្ជាការរងទទួលការងារយុត្តិធម៌ បានចុះអនុវត្តដីការបង្គាប់ឱ្យចាប់ខ្លួនលេខ ១០២/២០១៨ , ១០៣/២០១៨ , ១០៤/២០១៨ , ១០៥/២០១៨ , ១០៦/២០១៨ ចេញថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ (ជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស)ចេញដោយ លោក អ៊ន ប៊ុនលី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងខេត្តព្រៃវែង។
ជាលទ្ធផលកម្លាំងបានចាប់ខ្លួនចំនួន ០៥នាក់រួមមាន៖
១.ឈ្មោះ ព្រាប ម៉ៅ ភេទស្រី អាយុ ៥១ឆ្នាំ ឃាត់ខ្លួននៅចំណុចភូមិស្វាយប៉ាក ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
២.ឈ្មោះ រ័ត្ន ផន ភេទស្រី អាយុ ៦០ឆ្នាំ ឃាត់ខ្លួននៅចំណុចភូមិស្វាយប៉ាក ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
៣.ឈ្មោះ សេង សាត ភេទប្រុស អាយុ ៤០ឆ្នាំ ឃាត់ខ្លួននៅចំណុចភូមិស្វាយប៉ាក ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
៤.ឈ្មោះ អឿន ណៃ ភេទប្រុស អាយុ ៣២ឆ្នាំ ឃាត់ខ្លួននៅចំណុចភូមិស្វាយប៉ាក ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
៥.ឈ្មោះ ឃុន ឆាន ភេទប្រុស អាយុ ៦២ឆ្នាំ ឃាត់ខ្លួននៅចំណុចភូមិស្វាយប៉ាក ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
បច្ចុប្បន្នៈជនដែលចាប់ខ្លួនបានទាំង ០៥នាក់ខាង មន្ត្រីជំនាញបញ្ជូនខ្លួនទៅតុលាការខេត្តព្រៃវែងចាត់ការតាមនីតិវិធី ។