ព្រះវិហារ៖ ក្រោយពីបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចខាងលិចរង្វង់មូលស្រអែម ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ឃឹម ជ្រុយ (ហៅលីលី) ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរបំរើការខារ៉ាអូខេ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រួមទាំងដកហូតបានវត្ថុតាងមាន៖ ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ, ប្រាក់ដុល្លាចំនួន ២០ដុល្លា, ប្រាក់រៀលចំនួន ៥០,០០០រៀល, ទូរស័ព្ទដៃចំនួន ០២គ្រឿង, កាបូបស្ពាយ០១, កាបូបដាក់លុយ ០១ និងដែកកេស ០១ ផងដែរ។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី។