រតនគិរី៖ ដោយមានការស្នើសុំពីប្រធានមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ សុំឲ្យជួយសង្គ្រោះស្រ្តីមានផ្ទៃពោះឆ្លងទន្លេនៅភូមិតេន នាព្រឹកថ្ងៃចន្ទ ០៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានស្រុកអូរយ៉ាដាវ បានជួយសង្រ្គោះដឹកស្រ្តីមានផ្ទៃពោះឆ្លងទន្លេ ០១នាក់ទៅកាន់មណ្ឌលសុខភាពស្រុកបរកែវ ។
ស្រ្តីខាងលើមានឈ្មោះ សេវ គេង ភេទស្រី អាយ ១៨ឆ្នាំ ជនជាតិច្រាយ មានទីលំនៅបច្ចុប្បន្នភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។