រតនគិរី៖ ថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ ៧៨ ត្រង់ចំណុចក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី លោកអនុសេនីយ៍ឯក វង្ស វុទ្ធី ប្រធានស្នាក់ការ ៧៨១ ក្របីជ្រុម ស្រុកកូនមុំ ខេត្តរតនគិរី បានចុះជួយប្រជាពលរដ្ឋដែលបានធ្លាក់ពីលើម៉ូតូដោយខ្លួនឯងមកពីងងឹតមុខ បណ្តាលឱ្យរងរបួសធ្ងន់ផ្នែកក្បាល។
ជនរងគ្រោះឈ្មោះ ឃឿន ស្រីល័ក្ខ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅកន្លែងកើតហេតុបានជិះម៉ូតូម៉ាកវ៉េវ ពណ៌ទឹកប្រាក់ អត់ស្លាកលេខ (បើកបរដោយប្តីគាត់ផ្ទាល់)។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងស្នាក់ការ ៧៨១ ជួយសង្រ្គោះដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុក និងទទួលដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីផងដែរ។