ឃាត់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឱ្យនាំខ្លួន

កណ្តាល៖ នៅវេលាម៉ោង ១៩ និង ០០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវ ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងតាខ្មៅ ដឹកនាំដោយលោក អនុសេនីយ៍ទោ ងី សុវណ្ណារ៉ា មេបញ្ជាការរងក្រុងតាខ្មៅ បានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន លេខ ៧៧៦ ដកសស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៨ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នាំខ្លួនជនសង្ស័យ ឈ្មោះ សៀង ស្រីមុំ ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិព្រែកឫស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធពីបទ « ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន »
បច្ចុប្បន្ន ជនសង្ស័យ ជំនាញកងរាជអាវុធហត្ថខេត្ត បានបញ្ជូនទៅពន្ធនាគារខេត្តរួច។