ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលការងារជំនាញកសាងកម្លាំង តំណាងលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍, នាយរងសេនាធិការ, ស្នងការ, ស្នងការរង,នាយការិយាល័យជំនាញ, សាលាទាំងពីរ, មេបញ្ជាការ, នាយសេនាធិការ, ប្រធានមន្ទីរ រាជធានី-ខេត្ត និងអង្គភាពដែលមានការពាក់ព័ន្ធជាច្រើនទៀត ។