You are currently viewing ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញធ្វើបទឧទ្ទេសនាម អប់រំនយោបាយចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨

ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញធ្វើបទឧទ្ទេសនាម អប់រំនយោបាយចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨

កំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីអប់រំនយោបាយចិត្តសាស្រ្តប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមការឧទ្ទេសនាមរបស់លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានស្រុក-ក្រុង ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងជាច្រើនរូបទៀត។