You are currently viewing ជនសង្ស័យម្នាក់ក្នុងចំណោម០២នាក់ ត្រូវបានម្ចាស់ផ្ទះស្រាវជ្រាវតាមរយៈ ប្រព័ន្ធ GPS ក្នុងទូរស័ព្ទដៃ ក៏ធ្វើការឃាត់ខ្លួនបានវាយយ៉ាងដំណំ

ជនសង្ស័យម្នាក់ក្នុងចំណោម០២នាក់ ត្រូវបានម្ចាស់ផ្ទះស្រាវជ្រាវតាមរយៈ ប្រព័ន្ធ GPS ក្នុងទូរស័ព្ទដៃ ក៏ធ្វើការឃាត់ខ្លួនបានវាយយ៉ាងដំណំ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមដែល GRK News ទទួលបានថា មានជនសង្ស័យម្នាក់ក្នុងចំណោម០២នាក់ ត្រូវបានម្ចាស់ផ្ទះស្រាវជ្រាវតាមរយៈ ប្រព័ន្ធ GPS ក្នុងទូរស័ព្ទដៃ ក៏ធ្វើការឃាត់ខ្លួន និងវាយយ៉ាងដំណំ
ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី៣០ មេសា ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីធ្វើសកម្មភាពគាស់ដំបូលផ្ទះចូលទ្រព្យសម្បត្តិជាច្រើន ។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ឃុំ ថាវ ហៅពៅ អាយុ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ ចំណែកម្ចាស់ផ្ទះត្រូវគេស្គាល់ឈ្មោះ ឌី ឃ្លាំង មានទីលំនៅក្បែរកន្លែងខាងលើ ។
ប្រភពបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង០១ និង៥០នាទីឈានចូលព្រឹកថ្ងៃទី៣០ មេសា ២០១៦ ជនសង្ស័យ២នាក់ចូលធ្វើសកម្មភាព ដោយឡើងតាមរបងផ្ទះគេ ចូលទៅលួចនៅផ្ទះលេខ៤៣ (ផ្ទះកើតហេតុ) ដោយយកបានទូរស័ព្ទស៊េរីទំនើប៣គ្រឿង និងបន្តោងមានតម្លៃដាំត្បូងរូបសត្វ រួចនាំគ្នាគេចខ្លួនអស់ ។ បន្ទាប់មកក៏មានភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ ធ្វើការស្រាវជ្រាវរកតាមរយៈប្រព័ន្ធ GPS ដាក់ក្នុងទូរស័ព្ទដែលបាត់នោះ ទើបចាប់ជនសង្ស័យបាននៅចំណុចខាងលើ ហើយត្រូវប្រជាពលរដ្ឋព្រួតវាយស្ទើរស្លាប់ស្ទើររស់តែម្តង ។
6f3bf121-ac1b-4bab-8faf-6f0a80ac7fb6

0583b107-dea4-4307-94e7-3bb8a9cdb023

801bee3c-2bc5-40ef-8f55-e3560e72f7fa