កណ្តាល ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបន្តអញ្ជើញធ្វើបទឧទ្ទេសនាម ការងារអប់រំនយោបាយ ចិត្តសាស្រ្តប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក កងវរអន្តរាគមន៍ និងនាយ នាយរងអាវុធហត្ថខេត្តកណ្តាលជាច្រើនរូបទៀត។