You are currently viewing ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ផ្សព្វផ្សាយពីការងារអប់រំនយោបាយ ចិត្តសាស្រ្តប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨

ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ផ្សព្វផ្សាយពីការងារអប់រំនយោបាយ ចិត្តសាស្រ្តប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨

ត្បូងឃ្មុំ៖ ព្រឹថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងែទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីអប់រំនយោបាយចិត្តសាស្រ្តប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមអធិតីភាពលោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង ប្រធាន/អនុប្រធានមន្ទី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានស្រុក-ក្រុង ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងអាវុធហត្ថជាច្រើនរូបទៀត។