រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីណែនាំ ការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ កងរាជអាវុធហត្ថរាជធានី-ខេត្ត ដល់លោកមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ ព្រមទាំងជំនាញដែលមានការពាក់ព័ន្ធ ដើម្បីពិនិត្យអនុវត្តលើការងារជំនាញរបស់ខ្លួន។