You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ

ព្រះវិហារ៖ រសៀលថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ យោធា ច្បាប់ ប្រចាំឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត។