You are currently viewing សាលាកងរាជអាវុធហត្ថកំបូលទទួលសម្ភារសិក្សាពីលោកវរសេនីយ៍ត្រី វាំងស៊ង់ វ៉ងណែប

សាលាកងរាជអាវុធហត្ថកំបូលទទួលសម្ភារសិក្សាពីលោកវរសេនីយ៍ត្រី វាំងស៊ង់ វ៉ងណែប

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី នាយករង លោកវរសេនីយ៍ប្រធានមន្ទីរទាំង៤ ព្រមទាំងលោកប្រធានក្រុមយោធាចារ្យបានចូលរួមក្នុងពិធីសំណេះ សំណាល និងប្រគល់សម្ភារសិក្សាដល់សាលាកងរាជអាវុធហត្ថកំបូល ពីសំណាក់លោក វរសេនីយ៍ត្រី វាំងស៊ង់ វ៉ង់ណែប ប្រធានគម្រោងសហប្រតិបត្តិការបារាំង អមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សម្ភារទាំងនោះរួមមាន LCD Projector ចំនួន២ គ្រឿង Screen ទំហំ ៣ម៉ែត្រចំនួន ២សម្រាប់ ខ្សែ HDMI ២០ ម៉ែត្រចំនួន ២សម្រាប់ និងឯកសារសម្រាប់វគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ ៨៥ឈុត (ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ) ។