កណ្តាល៖ នៅវេលាម៉ោង ១២:១០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោកមេបញ្ជាការស្រុក បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ
ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងចក្រទី១៧ (ក្រុមហ៊ុនអភិវឌ្ឍន៍7NG) ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយបានធ្វើការឃាត់ខ្លួនជនសង្សយ័ជាបន្តបន្ទាប់ ចំនួន៥នាក់៖ ១.ឈ្មោះ អូន ជាកសុខហេង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ ២.ឈ្មោះ ហ៊ីង ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករឡឥដ្ឋ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ៣.ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ៤.ឈ្មោះ ថាច ធួន ភេទប្រុស អា យុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ ខណ្ឌ័ពោធិសែនជយ័ រាជធានីភ្នំពេញ។ ៥.ឈ្មោះ ងឹម សុខា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ ខណ្ឌ័ពោធិសែនជយ័ រាជធានីភ្នំពេញ។ វត្ថុតាងដកហូត៖ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១១កញ្ចប់ ទំងន់ ១០.១៩ក្រាម, ថ្នាំញៀន(WY) ចំនួន០៦គ្រាប់ ទំងន់ ០.៦ក្រាម, ជញ្ជីង០១គ្រឿង, ទូរស័ព្ទ ០៣គ្រឿង។ បច្ចុប្បន្ន ជនសង្សយ័ និងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។