ព្រៃវែង៖ ព្រឹថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងែទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធីអប់រំនយោបាយចិត្តសាស្រ្តប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមអធិតីភាពលោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងលោកមេបញ្ជាការរង ប្រធាន/អនុប្រធានមន្ទី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានស្រុក-ក្រុង ស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។