កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត-ស្រុក អញ្ជើញសំណេះសំណាល សួរសុខទុក្ខនឹងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ខេត្តកណ្តាល ប្រគល់ជូននាយអាវុធហត្ថចំនួន ២គ្រួសារមានគ្រួសារលោកអនុសេនីយ៍ទោ ធឿន ស៊ីណា កំពុងសំរាកព្យាបាលនៅគេហដ្ឋាន (របួសភ្លាត់ឆ្អឹងស្មា) ទទួលបានថវិកាចំនួន ២,៤៩៥,០០០រៀល ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ និងគ្រួសារនាយចំណង់ អ៊ួង សម្ភស្ស មានជំងឺ (រលាកលំពែង) រស់នៅភូមិតាឃ្លាំង ឃុំតាឃ្លាំង ស្រុកល្វាឯម ទទួលបានថវិកាចំនួន ២,០២៥,០០០រៀល និងសម្ភារមួយចំនួនទៀត។
នាយអាវុធហត្ថមានទាំងពីរគ្រួសារ បានគោរពថ្លែងអំណរគុណ និងជូនពរដល់លោក ឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។