You are currently viewing លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារ ធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារ ធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារ ធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថខេត្តស្វាយរៀង។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោក លោកស្រីនាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ ផងដែរ។