បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រ ០៧កើត ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការការងារមួួចំនួនរួមមាន ៖ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃថ្នាំជក់,ផ្សព្វផ្សាយជំនាញការងារបុគ្គលិក, ផ្សព្វផ្សាយជំនាញការងារបច្ចេកទេស និងផ្សព្វផ្សាយជំនាញការងារបញ្ជូនសារ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រេីនរូបទៀត។ ជាកិច្ចបញ្ចប់នៃកម្មវិធី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើ ជាពិសេសមេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ត្រូវផ្សព្វផ្សាយបន្តដល់កងកម្លាំងក្រោមឱវាទ នូវរាល់ខ្លឹមសារដែលបានផ្សព្វផ្សាយក្នុងអង្គប្រជុំនាថ្ងៃនេះផងដែរ ។