You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ផ្សព្វផ្សាយការងារ អប់រំនយោបាយចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ផ្សព្វផ្សាយការងារ អប់រំនយោបាយចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤

កែប៖ ព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយការងារ អប់រំនយោបាយចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរង ចំណុះកងរាជអាវុធហត្ថខេត្តកែបជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានលើកឡើងពីសភាពការណ៍នយោបាយក្នុងពិភពលោក និង សភាពការណ៍នយោបាយក្នុងប្រទេសកម្ពុជា ពិសេសពីប្រវត្តិសាស្រ្តរបស់កម្ពុជាផ្ទាល់ ដល់នាយ នាយរងអាវុធហត្ថទាំងអស់ អោយមានឆន្ទះ និងទស្សនៈស្នេហាជាតិមាតុភូមិរបស់ខ្លួន ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។