You are currently viewing លោកវរសេនីយ៍ឯក ស៊្រន សោភ័ណ្ឌ ត្រួតពិនិត្យផ្ទៀងផ្ទាត់ការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន

លោកវរសេនីយ៍ឯក ស៊្រន សោភ័ណ្ឌ ត្រួតពិនិត្យផ្ទៀងផ្ទាត់ការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន

ក្រចេះ៖ ព្រឹកថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ស៊្រុន សោភ័ណ្ឌ មេបញ្ជាការរង បានដឹកនាំក្រុមការងារ អញ្ជើញត្រួតពិនិត្យផ្ទៀងផ្ទាត់បឋម ពីបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ឆ្នាំ ២០១៨-២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយ នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ជាច្រើនរូប។