បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០០ និង ១៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្រ្កាបករណីផលិត និងចរាចរណ៍អាវុធប្រហារផ្សេងៗ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមមាន៖
១. ឈ្មោះ ចាន់ ង៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
២. ឈ្មោះ សែម វង្ស ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៣. ឈ្មោះ សៅ ណែត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
៤. ឈ្មោះ ហេង មករា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងដកហូតបានកាំបិតប័ុងតោ ០១ដើម និងកាំបិតកែឆ្នៃ ០១ដើម លាក់នៅក្នុងឃ្លុបម៉ូតូ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។