ព្រះសីហនុ៖ នៅវេលាម៉ោង ០៩ និង ៣០នាទី ថ្ងៃអាទិត្យ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យចំនួន ០៨នាក់ និងវត្ថុតាង ពាក់ព័ន្ធករណីគ្រឿងញៀន ដែលបង្ក្រាបបានកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្រុម១៥ ភូមិ០២ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ។
ជនសង្ស័យទាំង ០៨ នាក់រួមមាន៖
១. ឈ្មោះ យិន វណ្ណដា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។
២. ឈ្មោះ យិន ឆៃអីម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។
៣. ឈ្មោះ ឡឹក ប៉ុណ្ណាដេត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្រុកកំណើតក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ បច្នុប្បន្នរស់នៅក្នុងសង្កាត់១ ក្រុងព្រះសីហនុ។
៤. ឈ្មោះ សោម វាសនា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅសង្កាត់០១ ក្រុងព្រះសីហនុ។
៥. ឈ្មោះ ទន់ ជាលូ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅសង្កាត់៤ ក្រុងព្រះសីហនុ។
៦. ឈ្មោះ ភា គឹមហួង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតស្រុកកងមាស ខេត្តកំពង់ចាម បច្នុប្បន្នរស់នៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៧. ឈ្មោះ ហួត សេងថៃ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្រុកកំណើតភូមិសាឡុង ឃុំកណ្តៀរ ស្រុកកណ្តៀរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ននៅសង្កាត់៣ ក្រុងព្រះសីហនុ។
៨. ឈ្មោះ ដែន លីដា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្រុកកំណើតភូមិជ្រៃធំ ឃុំវិហារសួ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្នរស់នៅក្រុម១៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ រួមទាំងដកហូតបានវត្ថុតាងមាន៖ម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ ទម្ងន់ ១២.៤៩ក្រាម, ទូរស័ព្ទដៃចំនួន ០៦គ្រឿង, ខ្សៀរជក់ ០២, ដែកកេះ ១៤, ដបជក់ ០២, ជញ្ជីងថ្លឹង ០២, ដាវ ០៣ដើម, កន្រ្កៃ ០១, ម៉ូតូ ០១, អាវុធបាញ់ហ្គាស ០១ដើម, គ្រាប់ ០១កញ្ចប់ និងថង់សម្រាប់ច្រកថ្នាំមួយចំនួនទៀត។