You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ផ្សព្វផ្សាយការងារ អប់រំនយោបាយចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤ ដល់នាយ នាយរងអាវុធហត្ថខេត្តកំពង់ស្ពឺ

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ផ្សព្វផ្សាយការងារ អប់រំនយោបាយចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤ ដល់នាយ នាយរងអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរង ចំណុះកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាច្រើនរូបផងដែរ។ ការអប់រំនេះបានធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីព្រឹកថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៨ ៕