You are currently viewing លោកវរសេនីយ៍ឯក ធូ ភុំ អញ្ជើញធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

លោកវរសេនីយ៍ឯក ធូ ភុំ អញ្ជើញធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

ឧត្តរមានជ័យ ៖ ថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ធូ ភុំ មេបញ្ជាការរង ទទួលផែនកសាងកម្លាំង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ អញ្ជើញត្រួតពិនិត្យផ្ទៀងផ្ទាត់ពីការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ ឆ្នាំ២០១៨-២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយ នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។