រតនគិរី៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជការរង ទទួលផែនកសាងកម្លាំងនៃកងរាជអាវុធហត្ថខេត្តរតនគិរី តំណាងលោក ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារជំនាញ ស្តីពីការងារត្រួតពិនិត្យគ្រប់គ្រង ផ្ទៀងផ្ទាត់ការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ប្រចាំឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត។