កំពត៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពត បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារជំនាញត្រួតពិនិត្យគ្រប់គ្រងផ្ទៀងផ្ទាត់ការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ប្រចាំឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត។