លោក ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ដឹកនាំស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងយុទ្ធោបករណ៍

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមដំណើរការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងយុទ្ធោបករណ៍ រយៈពេល ០៣ថ្ងៃ ក្រោមអធិបតីភាបរបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដឹកនាំត្រួតពិនិត្យ ដោយលោក ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។